ខេត្តបាត់ដំបង៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព បានអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលក្រុង-ស្រុក ភ្លក់ម្ហូបអាហារ បង្អែមប្រចាំតំបន់ លេងល្បែងប្រជាប្រិយ និងកម្សាន្តសប្បាយក្នុងតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអរន្តជាតិយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥។
សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយស.ស.យ.កខេត្ត មានតំបន់ជាច្រើនដូចជា តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង តំបន់តន្ត្រីស្រុកស្រែ តំបន់សាសនា តំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ ពិព័រណ៍ទូទៅ និងតន្ត្រីសម័យ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង