logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំ និងកីឡាករគុនខ្មែរក្រសួងមហាផ្ទៃ ១៥រូបចេញទៅប្រកួតក្នុងកម្មវិធី V-Active Kun Khmer X Naga Mauy Lao នៅឡាវ
117
14-Nov-2025
Sport News
Link

ភ្នំពេញ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងក្រុមការងារ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ចំនួន១៥រូប បានចាកចេញពីប្រទេសកម្ពុជាតាមរថយន្ត ឆ្ពោះដំណើរទៅកាន់ប្រទេសឡាវដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី V-Active Kun Khmer X Naga Mauy Lao ដែលរៀបចំឡើងនៅទីក្រុងប៉ាក់សេ ខេត្តចម៉្បាសាក់។ 


ការចេញទៅប្រកួតលើកនេះ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ស្រ៊ឺ ស្រេង (សំណព្វ) ដែលកម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧យប់តទៅ។ ផ្សាយផ្ទាល់លើផេកសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។


កីឡាករក្រសួងមហាផ្ទៃទាំង៦រូបដែលត្រូវទៅចូលរួមប្រកួតរួមមាន ៖ 


១. កីឡាករ រឿង ឌីណា   ប្រភេទទំងន់ ៦០kg

២. កីឡាករ យឿន សារុន ប្រភេទទំងន់ ៤៨kg

៣. កីឡាករ វុទ្ធី ម៉ារ៉ានិត   ប្រភេទទំងន់ ៣៨kg

៤. កីឡាករ រស់ លីហេង  ប្រភេទទំងន់ ៣៦kg

៥. កីឡាករ ផៃ ឧត្តម     ប្រភេទទំងន់ ៣៣kg

៦. កីឡាករ គឿន វឌ្ឍនា   ប្រភេទទំងន់ ៣២kg


ជាមួយគ្នានោះ ក្នុងដំណើរចេញទៅប្រកួតតំណាងឱ្យកម្ពុជា និងក្រសួងមហាផ្ទៃលើកនេះ ឯកឧត្ដម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើឱ្យកីឡាករទាំងអស់ ថែរក្សាសុខភាព រក្សាទម្ងន់ ផ្ដោតអារម្មណ៍សំខាន់លើការប្រកួត។ ជាពិសេសគឺត្រូវប្រកាន់ខ្ជាប់នូវក្រមសិល្បធម៌ស័ក្តិសមជាអ្នកស្នងគុនខ្មែរ ដើម្បីកុំឱ្យសាសន៍ទទៃគិតមិនល្អមកលើកីឡាករខ្មែរ នៅពេលទទួលបានជ័យជម្នះ ឬបរាជ័យ។


បន្ថែមលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរំឭកបន្ថែមដល់កីឡាករគុនខ្មែរក្រសួងមហាផ្ទៃទាំង៦រូប ឱ្យខិតខំប្រឹងប្រែងប្រកួតប្រជែង ដើម្បីមុខមាត់ប្រទេសជាតិ ជាពិសេសគឺបង្ហាញឱ្យប្រជាជនឡាវ ឬភ្ញៀវបរទេស បានស្គាល់កាន់តែច្បាស់អំពីក្បាច់គុនមរតកខ្មែរយើង៕

thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior