នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល បានដឹកនាំកិច្ចប្រជុំគណ:កម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ដើម្បីអនុវត្តផែនការសកម្មភាពស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងមកពីក្រសួង ស្ថាប័នដែលជាសមាជិក សមាជិកានៃគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ