logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
383
27-Mar-2025
National news
Link

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។


នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ ត្រៀមលក្ខណៈ ក្នុងការបង្ការ និងទប់ស្កាត់ជនអន្ដោប្រវេសន៍ និងពលករខ្មែរ ចេញ-ចូល ប្រទេសកម្ពុជា ដោយស្របច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងលំហូរចំណាកស្រុក ដោយធ្វើការតាមដានសភាពការណ៍ តាំងពី មូលដ្ឋាន ភូមិ ឃុំ សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងប៉ាន់ប្រមាណអំពី គោលដៅនៃបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ភាពរងគ្រោះឱ្យបានទាន់ពេលវេលា ព្រោះ

 «នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ដូច្នេះសូមលើកទឹកចិត្តខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសជាប់ព្រំដែនថៃ ដែលយើងមានពលករច្រើនជាងគេ ដើម្បីត្រៀមលក្ខណៈក្នុងការបង្ការ ទប់ស្កាត់ ព្រោះកន្លងទៅ នៅតែមានប្រជាពលរដ្ឋមកវិញ ឆ្លងកាត់ខុសច្បាប់ ត្រឡប់ចូលមកវិញ នៅពេលបុណ្យទាន ដូច្នេះជំរុញឱ្យមានការឆ្លងកាត់ស្របច្បាប់ ដើម្បីធានាឱ្យបាននូវគ្រប់គ្រងជនអន្តោប្រវេសន៍ របស់យើង ដូចជា ពលកររបស់យើង ចេញ-ចូល ស្របច្បាប់»។

ទន្ទឹមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមទៀតថា នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាព មួយក្នុងចំណោមអាទិភាពដទៃទៀត រួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀនគ្រឿងស្រវឹង គ្រោះថ្នាក់ ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥត ឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការ អភិវឌ្ឍន៍ជាតិគ្រប់វិស័យ។ ដូច្នេះអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធតាមកិច្ចព្រមព្រៀងឬអនុស្សរណៈ ដែលមានស្រាប់ ឬបង្កើតឱ្យមានជាមួយបណ្តាប្រទេស ដែលពាក់ព័ន្ធ ងាយស្រួលក្នុងការពង្រឹងកិច្ចសហការ ក្នុង ការបង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសជនល្មើស និងគាំពារជនរងគ្រោះ ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior