ខេត្តកំពត៖ ថ្ងៃពុធ១៤កើត ទី១៦ ខែតុលា ឆ្នាំ២០២៤ យោងតាមសេចក្តីជូនដំណឹងលេខ ៣២២៧ សជណ/២៤ ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ ២០២៤ ឱ្យចូលបម្រើការងារនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត មានកិត្តិយស ជម្រាបជូន ដល់បងប្អូននិស្សិតទាំង ២ ភេទ ដែលមានបំណងចង់ប្រឡងប្រជែង សូមពិនិត្យមើលសេចក្ដីជូនដំណឹង និងសារសម្លេងណែនាំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស (មានជូនភ្ជាប់ជាមួយនៅខាងក្រោមស្រាប់)៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត