logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីវេទិកាស្តីពី«កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»
677
04-Nov-2024
Sub-nation news
Link

បន្ទាយមានជ័យ ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីវេទិកាស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ » នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក ក្រុង លោក អភិបាលស្រុក ក្រុងទាំង៩ លោកមេឃុំ ចៅសង្កាត់ទាំង៦៧ ចូលរួមយ៉ាងច្រើនកុះករ ។


ថ្លែងក្នុងពិធីបើកកម្មវិធីវេទិកាស្តី«កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈកា»ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា​៖កំណែទម្រង់វិមជ្ឈការ គឺជាគោលបំណងដ៏យូរលង់មួយរបស់រាជរដ្ឋាភិបាលម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដោះស្រាយតម្រូវការមូលដ្ឋាន ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដែលរដ្ឋបាលថ្នាក់ជាតិបាននឹងកំពុងផ្ទេរអំណាចជាបណ្តើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។


ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា៖ប្រវត្តិនៃកំណែទម្រង់វិជ្ឈការនិងវិសហមជ្ឈការ ដែលយើងបានឃើញនិងឆ្លងកាត់នូវអន្តរកាលនៃការវិត្តន៍តាមដំណាក់កាលនីមួយៗ ពោលគឺចាប់ពីនិតិវិធីប្រជាធិបតេយ្យជាមួយនិងការអនុម័តរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ ដែលកាលនោះបានបែងចែកខេត្តនិងក្រុង ខណៈដែលខេត្តត្រូវបានបែងចែកជាស្រុកនិងឃុំ និងក្រុងត្រូវបានបែងចែកជាខណ្ឌនិងសង្កាត់ ។ លុះដល់ឆ្នាំ២០០១ គឺមានកំណែទម្រង់យ៉ាងទូលំទូលាយនៃវិមជ្ឈការប្រជាធិបតេយ្យនិងរដ្ឋបាលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីគ្រប់គ្រងឃុំ សង្កាត់នៅឆ្នាំ២០០១ និងបានបោះឆ្នោតជើ្រសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ។ នៅខែមិថុនា ឆ្នាំ២០០៥ រាជរដ្ឋាភិបាលបាមចេញនូវគោលនយោបាយ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ » ដោយបានកំណត់ចក្ខុវិស័យនិងគោលបំណងក្នុងការពង្រីកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ។ ចាប់ពីឆ្នាំ២០០៨មករាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុងនិងខណ្ឌរហូតដល់បច្ចុប្បន្ន ។


ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា៖ ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅរាជរដ្ឋាភិបាលម្ពុជា បានសម្រេចសមិទ្ធផលសំខាន់២ជាច្រើនលើគ្រប់វិស័យ ទាំងខាងនយោបាយនិងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទាំងខាងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទោះបីត្រូវប្រឈមនិងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ( ការរីករាលដាលជំងឺកូវីដ១៩ ជាសកល) គ្រឿធម្មជាតិផ្ទួនៗ តម្រូវការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ក្តី ។ ការអនុវត្តយុទ្ធសាស្ត្រត្រីកោណនិង យុទ្ធសាស្ត្របញ្ចកោណទាំង៤ដំណាក់កាល បានបំពេញតួនាទី យ៉ាងប្រសើរជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខណ្ឌសម្រាប់ការកសាងស្ថាប័នរដ្ឋមួយយ៉ាងរឹងមាំនិងឯករាជ្យ ដែលប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយមានភាពធន់និងមានប្រសិទ្ធភាព ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់និងសកលលោក ជាពិសេសសម្រាប់ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតទាបក្នុងរយៈពេលដ៏ខ្លី ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់និងកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើសមាហរណកម្មដោយជោគជ័យទាំងក្នុងតំបន់និងសកលលោក ។


ឯកឧត្តមអភបាលខេត្ត គូសបញ្ជាក់ទៀតថា៖ការរៀបចំវេទិការរវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកាពង្រឹងនិងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕


ប្រភព​៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior