

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការផ្គត់ផ្គង់ និងកម្សាន្ត នៃគណៈកម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ (29th DGICM) ដែលគ្រោងរៀបចំនាពេលខាងមុខ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
កិច្ចប្រជុំត្រួតពិនិត្យនេះ បានប្រព្រឹត្តទៅដោយមានវត្តមានចូលរួមពី លោកអគ្គនាយករង លោកលោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍










