logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បន្តជំរុញការងារស្នូលទាំង៧ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅស្រុកក្រគរ
317
17-Nov-2025
Sub-nation news
Link

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលសាលាស្រុកក្រគរ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពីការត្រួតពិនិត្យតាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពរបស់ លោក ពៅ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានប្រចាំខេត្ត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការងនគរបាលខេត្ត លោក លីវ សេងហ៊ីម អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក លោកមេឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថាស្នងការរង និងលោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចស្រុកក្រគរ ដែលបានគូសបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តការងារស្នូលទាំង ៧ ចំណុច ប្រកបដោយប្រសិទ្ធភាព។ រដ្ឋបាលស្រុក និងឃុំ បានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព និងគុណភាព។ មានការសហការល្អរវាងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង។


ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ពៅ ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចស្រុកក្រគរ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 


លោក ពៅ ពិសិដ្ឋ អភិបាលខេត្ត បានសង្កត់ធ្ងន់ និងដាក់ចេញនូវទិសដៅសំខាន់ៗ ដូចជាការងារកសាងផែនការសកម្មភាព ការងារតម្រង់ទិស ការងារដឹកនាំអនុវត្ត និងការងារត្រួតពិនិត្យ ដើម្បីបន្តពង្រឹងការអនុវត្តការងារស្នូលទាំង៧ នៃគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែល្អប្រសើរ។ ជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត។ រៀបចំវេទិកាសាធារណៈ និងការងារនគរបាលសហគមន៍ឱ្យបានញឹកញាប់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្តការគ្រប់គ្រងមនុស្ស (អ្នកចេញ-ចូល) គ្រប់គ្រងមធ្យោបាយ គ្រប់គ្រងអាវុធជាតិផ្ទុះ អាជីវកម្មមុខរបរពិសេស និងពង្រឹងកម្លាំងប្រជាការពារ។ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យហ៊ានផ្តល់ព័ត៌មានរាយការណ៍ជូនសមត្ថកិច្ច លើរាល់សកម្មភាពបទល្មើសផ្សេងៗ។


លោកអភិបាលខេត្ត ក៍បានផ្តាំផ្ញើឱ្យរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ.សង្កាត់ ត្រូវបន្តពង្រឹង និងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានាបាននូវការរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោក ពៅ ពិសិដ្ឋ ក៏បានផ្សព្វផ្សាយ និងជំរុញយ៉ាងខ្លាំងក្លាឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវកម្មវិធីទូរស័ព្ទដៃ "No Drug" ជាពិសេសបញ្ជ្រាបឱ្យដល់ តាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀន និងក្មួយៗសិស្សានុសិស្ស ដើម្បីជាយន្តការមួយបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior