logo
Header Logo
News Detail
thumbnail
ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាសហអធិបតី ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ
1K
26-Dec-2024
National news
Link

រាជធានីភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាន

នគរបាលជាតិ។

ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការីអគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយនគរបាល ចំនួនជិត៦០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តចំណុចស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយរៀបចំ «កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលមានសមាសភាពចូលរួមចាប់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលមានចំនួនសរុបចំនួន៥៩៧រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាមរយៈបទអត្ថាធិប្បាយរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀងនៅថ្ងៃនេះ ឯកឧត្តមមានជំនឿ និងសង្ឈឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ដែលបានចូលរួមក្នុងពិធីនេះ ពិតជាបានយល់ដឹងឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀតអំពីបទប្បញ្ញត្តិច្បាប់ នីតិវិធី យុទ្ធនាការ និងផែនការនានាទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ព្រមទាំងបន្តយកទៅធ្វើការផ្សព្វផ្សាយបប្រៀប ដល់កងកម្លាំងនគរបាលក្រោមឱវាទនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែករួមទាំងកងកម្លាំងនគរបាលនៅមូលដ្ឋាន សំដៅលើកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង បានធ្វើការវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះមន្ដ្រីនគរបាលជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ ពិសេសការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយនាពេលនេះ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមទេសរដ្ឋមន្ដ្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើស ពុករលួយដោយមានការចូលរួមនិងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior