logo
Header Logo
News Detail
thumbnail
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
85
07-May-2026
National news
Link

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា សាស្ត្រាចារ្យ ប្រធាន-នាយកអង្គភាពចំណុះបណ្ឌិត្យសភា គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិ នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។


ជាកិច្ចដំបូង ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានស្វាគមន៍ចំពោះសមាសភាពចូលរួមក្នុងកិច្ច និងបានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានជូនអង្គប្រជុំ។


បន្ទាប់ពីបានស្តាប់របាយការណ៍ ដែលបានរាយការណ៍ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា រួចមក ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយខែកន្លងមកនេះ ស្របតាមកម្មវិធីការងារនៃផែនការសកម្មភាពដែលបណ្ឌិត្យសភាបានកំណត់និងស្របតាមមតិដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ ក៏បានណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភាគ្រប់លំដាប់ថ្នាក់ ត្រូវបន្តទទួលខុសត្រូវចំពោះភារកិច្ចដែលប្រគល់ជូន ដោយធានាលើការអនុវត្តតួនាទី ភារកិច្ច ស្របតាមផែនការ មានភាពជាគំរូក្នុងការដឹកនាំ មានការទទួលខុសត្រូវ ជំរុញនិងអភិវឌ្ឍសមត្ថភាព(មន្រ្តី គ្រូ) ជាពិសេស ធ្វើការងារជាក្រុមនិងដោះស្រាយភាពអសកម្មប្រកបដោយភាពច្នៃប្រឌិត។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior