

មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧៣ ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ព្រមទាំងមានការនិមន្តព្រះតេជគុណព្រះថេរានុថេរគ្រប់អង្គទាំងពីរគណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋ បាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីលោកប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាល ក្រុងស្រុកទាំងប្រាំ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី








