logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២
29
12-Jun-2026
Sub-nation news
Link

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងរៀបចំឯកសារសម្រាប់ធ្វើបទបង្ហាញនៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។


កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើការរៀបចំរបាយការណ៍ ក៏ដូចជាស្លាយ (Slides) បទបង្ហាញឱ្យមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានសោភណភាព ដើម្បីត្រៀមយកទៅធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើចំណុចសំខាន់ៗរួមមាន ៖

-បង្ហាញពីសមិទ្ធផល បទពិសោធន៍ល្អៗ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះ និងដោះស្រាយកន្លងមក។ 

-កំណត់ផែនការសកម្មភាព និងយុទ្ធសាស្ត្រគន្លឹះៗ ដើម្បីជំរុញការងាររដ្ឋបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា រាល់ទិន្នន័យ និងខ្លឹមសារនៅក្នុងបទបង្ហាញ ត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសន្ទុះអភិវឌ្ឍរបស់ខេត្តកំពង់ចាម ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន។

បន្ថែមពីនេះ ត្រូវរៀបចំទម្រង់បទបង្ហាញឱ្យមានភាពទាក់ទាញ ងាយយល់ និងខ្លីខ្លឹម ដើម្បីធានាបាននូវភាពជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងមហាផ្ទៃ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior