

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្លាស់ប្ដូរប្រភពនៃការផ្គត់ផ្គង់សាច់ក្រណាត់ សម្រាប់ផលិតឯកសណ្ឋាន និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួន របស់កងម្លាំងនគរបាលជាតិ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងតំណាងគ្រប់អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ












