logo
Header Logo
News Detail
thumbnail
នគរបាលខេត្តបន្ទាយមានជ័យ បន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នៅតាមមូលដ្ឋាន
72
02-Jun-2026
Social Security News
Link

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍ឃុំ-សង្កាត់ ត្រូវពង្រឹងការផ្តល់សេវាសាធារណ:ឱ្យបានល្អ និងសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីឱ្យកិច្ចសហការរវាង នគរបាល និងប្រជាពលរដ្ឋកាន់តែជិតស្និត និងរួមគ្នាបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។


ក្រៅពីចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលក៏បានពង្រឹងការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ អប់រំណែនាំអ្នកដំណើរឱ្យគោរពច្បាប់ចរាចរណ៍ផងដែរ។


លោកឧត្តមសេនីយ៍ស្នងការ តែងតែងដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ សម្រាប់អន្តរាគមន៍បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬករណីអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior