

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំឯកសារជំរឿនមន្រ្តីនគរបាលជាតិ។
កិច្ចប្រជុំនេះផងដែរមានការចូលរួមពី លោកនាយការិយាល័យបុគ្គលិក លោក-លោកស្រីនាយរងការិយាល័យ នាយផ្នែករដ្ឋបាល លោក-លោកស្រីអធិការរង និងនាយផ្នែកសេនាធិការ នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









