logo
Header Logo
News Detail
thumbnail
រយៈពេល២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល
164
31-Mar-2025
National news
Link

ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងែទី៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១២.០២៩សេវា ទទួលបានចំណូលសរុប ៦៣.១០៧.៤០០រៀល ស្មើនឹងជាង១៥.០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ 


បើតាមរបាយការណ៍ដដែល សេវាដែលរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៧.៤៩៧សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន ៤.០៦២ ទទួលបានចំណូល ៥.៨៨៩.០០០រៀល បន្ទាប់មកគឺវិស័យសូរិយោដីចំនួន ២១៧សេវា ទទួលបានចំនូល ១៤.២០០.០០០រៀល វិស័យសំណង់ចំនួន ៦៤សេវា ទទួលបានចំណូល១៩.៣៥៣.៤០០រៀល វិស័យសុខាភិបាលចំនួន ៦១សេវា ទទួលបានចំនូល ៨.១៦០.០០០រៀល វិស័យវប្បធម៌និងវិចិត្រសិល្បៈចំនួន៤៣សេវា ទទួលបានចំណូល ៣.៩២០.០០០រៀល និងវិស័យទេសចរណ៍មានចំនួន ២៧សេវា ទទួលបានចំនូល ៥,៤៣៥,០០០រៀល។ 


ចំណែកឯវិស័យមានពលរដ្ឋមកស្នើសុំតិច គឺវិស័យសាធារណការនិងដឹកជញ្ជូនមានចំនួន១៧សេវា ទទួលបានចំណូល២.៦០០.០០០រៀល វិស័យពាណិជ្ជកម្មមានចំនួន ១២សេវា ទទួលបានចំណូល ២៥០.០០០រៀល  វិស័យអប់រំយុវជន និងកីឡាចំនួន១០សេវា ទទួលបានចំណូល ២.១០០.០០០រៀល វិស័យរ៉ែនិងថាមពលចំនួន ៩សេវា (មិនយកកម្រៃសេវា) វិស័យក្រសួងធម្មការនិងសាសនាចំនួនចំនួន ៦សេវា(មិនយកកម្រៃសេវា) និងការងាររដ្ឋបាលចំនួន ៤សេវា ទទួលបានចំណូល១.២០០.០០០រៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសេវា គឺវិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងវិស័យបរិស្ថាន។ 


សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ២៧១ អនក្រ.បក ស្តីពី «ការបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ» ក្រុងឧដុង្គម៉ែជ័យត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។  បច្ចុប្បន្នក្រុងនេះមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ចំណែកទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់វាលពង់៕ 


ប្រភព៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior