logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ចាមអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥
385
13-Jan-2025
Sub-nation news
Link

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ពិធីនោះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីពាក់ព័ន្ធប្រមាណជិត១.០០០នាក់។


ក្នុងឱកាសនោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត​ រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវសង្កត់ធ្ងន់លើ សកម្មភាព និងគោលដៅអាទិភាព​ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យ​ ក្នុងការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លារ ក្នុងឆ្នាំ២០២៥។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការងារអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៤ មានចំនួន ២៥៤គម្រោង ដែលត្រូវបានអនុវត្តបញ្ចប់គម្រោង ១០០% ក្នុងនោះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន​ ១៩គម្រោង​ មូលនិធិក្រុង-ស្រុក មានចំនួន ៥១គម្រោង​ និង​មូលនិធិឃុំ-សង្កាត់ មានចំនួន​ ១៨៤គម្រោង។​


ឯកឧត្តមអភិបាលខេត្ត​ ក៏បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត​ ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួនសំដៅរួមគ្នា៖ បន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ អនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បន្តអនុវត្តនូវដំណោះស្រាយដែលអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ​ នៅថ្នាក់ខេត្ត បានដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់​ ។ ព្រមទាំង​បន្តខិតខំរួមគ្នាដោះស្រាយសំណើរសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ​ផងដែរ​ ។


ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានជំរុញឱ្យបន្តពង្រឹងភាពជាម្ចាស់លើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយត្រូវយកចិត្ត ទុកដាក់កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្ត គោលការណ៍បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់ការគ្រប់គ្រងគម្រោងខេត្ត គម្រោងក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលប្រើប្រាស់ថវិកាមូលនិធិ ប្រកបដោយភាព រលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​ទៀតផង ៕


ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior