

នៅព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឱ្យ លោកស្រី Jodie Bjerregaard នាយកតំបន់ (Regional Dirctor) អមដោយលោកស្រី Sam Klitscher លេខាទី០១ នៃស្ថានទូតអូស្រ្តាលី ទទួលបន្ទុកកិច្ចការក្រសួងមហាផ្ទៃអូស្រ្តាលី និងសហការី ចូលជួបសម្ដែងការគួរសមជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធានយកដ្ឋាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម














