

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅបន្ទប់ប្រជុំខេត្តឧត្តរមានជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរនគរបាលជាតិ, ប្រធាន-អនុប្រធានសេនាធិការដ្ឋាន, ប្រធាន-អនុប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្តទាំង២៥៕









