

អាស្ដាណា៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រតិភូកម្ពុជា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលមានលក្ខណៈប្រមូលផ្ដុំតាមបែបឌីជីថល និងការផ្លាស់ប្តូរទិន្នន័យរដ្ឋាភិបាល នៅមជ្ឈមណ្ឌលសេវាសាធារណៈ (Astana Hub) ទីក្រុងអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
សម្រាប់ព្រឹកនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៣ មានជាអាទិ៍៖ ១.ការចុះបញ្ជីអត្រានុកូលដ្ឋាននិងការផ្លាស់ប្តូរទិន្នន័យដែលអាចជឿទុកចិត្តបាន ដោយលោក Adil Adambek តំណាងនាយកដ្ឋានគាំទ្រ និងអភិវឌ្ឍន៍ប្រព័ន្ធ NITEC, ២.Smart Bridge៖ ការបើកឱ្យមានការផ្លាស់ប្ដូរទិន្នន័យរដ្ឋាភិបាលប្រកបដោយសុវត្ថិភាពនិងរលូន ដោយលោកស្រី លោកស្រី Dina Khera តំណាងនាយកដ្ឋានលើកកម្ពស់ផលិតផល នៃ NITEC និង៣.ការរៀបចំសេវាឌីជីថលដែលផ្តោតលើប្រជាពលរដ្ឋ ដោយ លោកស្រី Amina Alimbayeva តំណាងនាយកដ្ឋានរដ្ឋាភិបាលចល័ត នៃ NITEC។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល









