

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររចនាបទប្លង់បច្ចេកទេសអគារ E ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយក អគ្គនាយករង លោក ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំង លោក លោកស្រី និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារនិងពិភាក្សាផ្ដល់ជាមតិយោលបល់ បានធាតុចូលល្អជាច្រើន ព្រមទាំងបានកែសម្រួលនៅរចនាបទប្លង់បច្ចេកទេសអាគារ E ឱ្យស្របទៅតាមផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ







