logo
Header Logo
News Detail
thumbnail
ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៤
778
11-Jun-2024
Sub-nation news
Link

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម អ៊ុត សំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។     


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមសម្តែងនូវអំណរសាទរចំពោះបេក្ខជនក្រុមប្រឹក្សាខេត្ត ទាំងអស់ មកពីគ្រប់គណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោត នឹងចូលកាន់តំណែងនាពេលនេះ។ ក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មី នឹងបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងាររបស់គណៈអភិបាល ក្នុងគោលបំណងរួមមួយ គឺដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល។   


ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ជូនថា ដើម្បីឆ្លើយតបតាមត្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន​បានផ្តល់នូវអនុសាសន៍គន្លឹះដល់ក្រុមប្រឹក្សាខេត្ដកំពង់ធំ អនុវត្តនូវកិច្ចការសំខាន់ៗ ចំនួន ៤ចំណុច ដូចខាងក្រោម៖​ 

១.ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះបែងចែកភារកិច្ចគ្នា ចុះធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង/ស្រុកទាំង០៩ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ មិថុនា ២០២៤។ 

២.ប្រធានក្រុមប្រឹក្សាខេត្តធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពិធីចូលកាន់តំណែង។ 

៣.ប្រធានក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ 

៤. សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់មានកាតព្វកិច្ចត្រូវ​ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។    


ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស បានបន្ថែមថា រដ្ឋបាលខេត្តកំពង់ធំ ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារ​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួល​រៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ លើកឡើងនូវបញ្ហាប្រឈមនានា សំដៅរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់​ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អំពី​កម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កម្មវិធីនយោបាយគាំពារសង្គម ក៏ដូចការ វិវត្ដន៍ថ្មីៗនៃសភាពការណ៍របស់ប្រទេសជាតិ និងសកល។   


គួរបញ្ជាក់ផងដែរថា ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាខេត្តគឺ ឯកឧត្តម ដៀប ពីរី ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវជាសមាជិកក្រុមក្រុមប្រឹក្សាខេត្តចំនួន២៤នាក់ ឱ្យចូលកាន់មុខតំណែងជាក្រុមប្រឹក្សាខេត្ត។


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior