

ប៉ៃលិន៖ ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជេីញជាធិបតីក្នុង ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារសវនកម្ម លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុក លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ឃុំ/សង្កាត់ ចំណុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាច្រេីនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន









