logo
Header Logo
News Detail
thumbnail
ឯកឧត្តម សុខ លូ អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខនៅខេត្តបាត់ដំបង
125
09-Apr-2025
Sub-nation news
Link

ខេត្តបាត់ដំបង៖ រសៀលថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខនៅខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមដោយ កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មេបញ្ជាការវរៈការពារព្រំដែន លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់កងម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវប្រមូលឱ្យបាននូវរាល់សភាពការណ៍ទាំងអស់តាមតំបន់ដែលខ្លួនកំពុងឈរជើង និងត្រូវពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែនដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្សឆ្លងដែន។


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តណែនាំទៀតថាត្រូវគ្រប់គ្រង និងតាមដានទប់ស្កាត់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ និងបន្តសហការជាមួយបណ្តាប្រទេសជាប់ព្រំដែនជានិច្ច ដើម្បីទទួលបាននូវព័ត៌មាន មុខសញ្ញាបទល្មើសប៉ុនប៉ងជ្រៀតចូលមកទឹកដីកម្ពុជាដោយខុសច្បាប់។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ 


ឯកឧត្តម សុខ លូ បន្ថែមទៀតថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ ថ្នាក់ បានធ្វើការចុះបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ និងពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្តបានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តវិធានការធ្វើការ អប់រំ បង្ក្រាប និងស្តារនីតិសម្បទា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។ 


ឯកឧត្តមអភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់បន្ថែមទៀតថា ត្រូវត្រៀមលក្ខណៈ ជានិច្ចដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដើម្បីប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ ក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានា មានសន្តិសុខសុវត្ថិភាព គ្រប់ជ្រុងជ្រោយទូទាំងខេត្ត៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior