

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមសំណើរបស់ស្ថានកុងស៊ុល លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានក្រុមប្រតិភូស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នៅសាលប្រជុំ B ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងជំនួបនេះ អញ្ជើញចូលរួមពីលោកស្នងការរងផែនការងារសេនាធិការ ,ផែនការងារអន្តោប្រវេសន៍ ,ផែនការងារសន្តិសុខ និង លោក Moon Chulhyun កុងស៊ុលរង នៃស្ថានកុងស៊ុលសាធារណៈរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ព្រមទាំងសហការីចំនួន ២រូបទៀត។
ខ្លឹមសារនៃជំនួបរួមមាន៖
-ការសំណេះសំណាល និងសួរសុខទុក្ខ
-ការពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ
-ការផ្តល់ព័ត៌មាន និងការការពារសន្តិសុខ សុវត្ថិភាពជូនជនជាតិកូរ៉េ ដែលមានវត្តមានក្នុងខេត្តបាត់ដំបង
-ការស្នើសុំឱ្យជនជាតិកូរ៉េ បន្តចូលរួមគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ស្នងការនគរបាលខេត្តបាត់ដំបង និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប បានបេ្តជ្ញាបន្តធ្វើការរួមគ្នាឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ កម្មវិធីជំនួបបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង










