logo
Header Logo
News Detail
thumbnail
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត៤ពាន់នាក់ក្នុងខេត្តកំពង់ស្ពឺ
38
28-Feb-2026
Sub-nation news
Link

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកឡើងដោយគូសបញ្ជាក់ថា គោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិ បាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទី២គឺចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់ បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ទី៣គឺចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត ឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គម។


បន្ថែមជាងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានបញ្ជាក់ផងដែរថា អ្វីដែលពិសេសនោះគឺសកម្មភាពនាថ្ងៃនេះTYDA បានដឹកនាំក្រុមគ្រូពេទ្យជាង៤០០នាក់ ដែលមានជំនាញឯកទេសពិនិត្យព្យាបាលជំងឺនៅតាមបណ្តាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញមកព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។ដូច្នេះបងប្អូនប្រជារដ្ឋអាចពិនិត្យនិងព្យាបាលអាការៈរោគជាមួយក្រុមគ្រូពេទ្យTYDAនៅទីនេះបាន តែក្នុងករណីក្រុមគ្រូពេទ្យរកឃើញថាបងប្អូនមានអាការៈឬជំងឺដែលត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញ នោះក្រុមការងាររបស់គ្រូពេទ្យTYDAនិងរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញនៅឯរាជធានីភ្នំពេញក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត។


ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ដែលបានដឹកនាំដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះគឺពិតជាបានជួយកាត់បន្ថយនូវភាពក្រីក្រនិងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នេះជាលើកទី៦ហើយដែលក្រុមគ្រូពេទ្យយុវជនសម្តេចតេជោបានចុះមកពិនិត្យនិងព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺតាមរយៈការយកចិត្តទុកដាក់និងគិតគូពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ។


ទន្ទឹមនោះ ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលក្នុងឱកាសនេះ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកដោយផ្ទាល់ ដល់មូលដ្ឋានរស់នៅដើម្បីព្យាបាលដោយគិតគិតថ្លៃដល់ពួកគាត់។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior