logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្នុងខេត្ត
291
28-Nov-2024
Sub-nation news
Link

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាលបានទទួលស្វាគមន៍ គណៈប្រតិភូរណសិរ្សវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង អញ្ជើញមកជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក ចំនួន១០០នាក់ ក្នុងភូមិសាស្ត្រសង្កាត់រកាខ្ពស់ និងសង្កាត់កំពង់សំណាញ់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល បានថ្លែងថា៖ ការចែកជូនអំណោយ និងការសាកសួរសុខទុក្ខជូនចំពោះពូ មីង បងប្អូនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ គឺជាមនោសញ្ចេតនារវៀងប្រជាជនប្រទេសទាំពីរ (កណ្ដាល-អានយ៉ាង) និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ជាមួយគ្នានេះដែរឯកឧត្ដម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះប្រតិភូរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង ពិសេសលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង ដែលមានចិត្តសប្បុរសធម៌ក្នុងការផ្ដល់នូវអំណោយនៅពេលនេះ ហើយនេះសបញ្ចាក់ឱ្យឃើញពីចំណងមិត្តភាព សាកគ្គីភាព រវាងខេត្តកណ្ដាល និងខេត្តអានយ៉ាង។


ក្នុងពិធីសំណេះសំណាល និងចែកអំណោយនេះដែរ លោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានមានប្រសាសន៍ថា៖ រណសិរ្សខេត្តអានយ៉ាង កន្លងមក បានរៀបចំប្រតិភូមកចុះជួបសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ដល់ពលរដ្ឋមានជីវភាពលំបាកក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សខេត្តទាំងពីរ កណ្តាល-អានយ៉ាង ដែលបានចុះហត្ថលេខាព្រមព្រៀងនាពេលកន្លងមក។


លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។


គួរបញ្ជាក់ថាអំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្នុងពេលនោះរួមមាន៖អង្ករមួយបាវតូច មីមួយកេស និងថវិកាមួយចំនួនផងដែរ។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior