logo
Header Logo
News Detail
thumbnail
លោកជំទាវ មិថុនា ភូថង អញ្ជើញទទួលស្វាគមន៍លោកបណ្ឌិត Mark Doyle នាយកការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
242
11-Oct-2024
Sub-nation news
Link

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកបណ្ឌិត Mark Doyle នាយកការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចេរភាព USAID ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបជូនអីពី សកម្មភាព និងពិភាក្សាកិច្ចសហការក្នុងការអនុវត្តគម្រោង USAID អភិរក្ស នាថ្ងៃថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងឈរលើមូលដ្ឋាន នៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាពលើវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹត កាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០។ 


នៅត្រង់ចំណុចនេះ លោកជំទាវអភិបាលខេត្តបានគាំទ្រចំពោះ គម្រោង USAID អភិរក្ស ដែលបានចូលរួមចំណែក មួយដ៏សំខាន់ក្នុងការគាំទ្រពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន គ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ប្រកបដោយនិរន្តរភាព ការថែរក្សាបាននូវឥណទានកាបូន និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ មួយវិញទៀតតាមរយៈគម្រោងនេះ គឺបានចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋបន្តិចម្តងៗ ដោយកាន់បន្ថយ និងឈប់ទទួលទានសាច់សត្វព្រៃ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។ ទន្ទឹមនឹងនេះ ក៏សូមស្នើដល់ អស់លោក លោកស្រីទាំងអស់ ដែលជាសមាជិក សមាជិកា នៃក្រុមការងារអនុវត្ត“គម្រោង USAID អភិរក្ស»ទាំងអស់ សូមមេត្តាចូលរួមសហការឱ្យបានល្អប្រសើរជាមួយនឹង មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សំដៅរួមគ្នាអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យស្របតាមផែនការរបស់គម្រោង៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior