logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ក្រុង ស្រុក នៃខេត្តបាត់ដំបង
66
24-Mar-2026
Sub-nation news
Link

បាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង (អ.ន.ក.ខេត្ត) និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយស អ.ន.ក.ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុក នៃខេត្តបាត់ដំបង ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមគណៈកម្មាធិការ អ.ន.ក.ខេត្ត បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រីជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលនេះដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់ អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។


ឯកឧត្តម សុខ លូ មានជំនឿយ៉ាងមុតមាំចំពោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស និងខេត្តបាត់ដំបង នឹងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសនាបតីតេជោ ប្រធានសមាគម សំដៅធានាឱ្យមានភាពរឹងមាំ និងឧត្តមប្រយោជន៍ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងរួមចំណែកក្នុងការការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិដ៏ឈ្លាសវៃ និងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។


ឯកឧត្តម ក៏បានណែនាំដល់ប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior