

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងត្រៀមពិភាក្សាជាមួយតំណាងអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដមប្រធាន អនុប្រធាន ក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ ព្រមទាំង សមាជិកក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ។
ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ ឯកឧត្ដម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ឯកឧត្តម អស់លោកទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។
កិច្ចប្រជុំ ខាងលេីមានគោលបំណងរកធាតុចូលបន្ថែម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ស្ថាប័នអនុវត្ត ក្នុងជំពូកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









