

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Krishnajie ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ស្តីអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងពន្លឿនការអនុវត្តនិតិវិធីបណ្តោញចេញជនជាតិឥណ្ឌូនេស៊ីក្នុងចំនួនច្រើន។
ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍









