

នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការហ្វឹកហ្វឺន ផែនព្យុហយាត្រា និងផែនឈរនៃគណៈកម្មការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុភត្រា រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធមួយចំនួនមកពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នៅបន្ទប់ប្រជុំ-ព្រះគណេស(អគារ A) និងនៅលើទីលានជាក់ស្តែង នៃបណ្ឌិត្យសភានគរបាលកម្ពុជា៕


























