logo
Header Logo
News Detail
thumbnail
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
223
09-Mar-2025
Sub-nation news
Link

ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់អភិវឌ្ឍន៍ថវិកាខេត្តឆ្នាំ២០២៤ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលទើបសាងសង់ថ្មី ស្ថិតនៅសង្កាត់រាម សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


គម្រោងអភិវឌ្ឍខេត្ត ឆ្នាំ២០២៤ មានដូចជា៖

១.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៥៩០ម៉ែត្រ ទទឹង៧ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង៩ម៉ែត្រ ចំនួន ២កន្លែង និងលូប្រអប់ចំនួន ១កន្លែង ទំហំ ១,៥ម៉ែត្រ x ១,៥ម៉ែត្រ ប្រវែង ៩ម៉ែត្រ និងខ្នែងផ្លូវចំនួន ៣កន្លែង ទំហំ៧៨ម៉ែត្រការ៉េ ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម 

២.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៧៧៧ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូប្រអប់ទទឹង ២ម៉ែត្រ កម្ពស់ ១ម៉ែត្រ មានប្រវែង ៧ម៉ែត្រ និងលូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង និងមុខឈ្នៀងទំហំ ២៦ម៉ែត្រការ៉េ ស្ថិតនៅភូមិទឹកចេញ សង្កាត់បឹងតាព្រហ្ម 

៣.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូប្រអប់ទំហំទទឹង ២,៥ម៉ែត្រកម្ពស់១,២ម៉ែត្រ ប្រវែង ៧ម៉ែត្រ និងលូមូលកាត់ទទឹងផ្លូវមុខកាត់ ០.៦ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង និងខ្នែងផ្លូវចំនួន ១កន្លែងទំហំ ២៦ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រែក្នុង សង្កាត់អូរជ្រៅ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ ប្រកបដោយភាពស្និតស្នាលរវាងថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរសង្កាត់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិរបស់យើងឱ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងនេះ គឺជាសមិទ្ធផលថ្មីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក្នុងការសម្រួលធ្វើចរាចរណ៍ចេញចូល ដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល។ ជាពិសេសថែមទៀតនោះ គឺជួយសម្រួលដល់កូនចៅរបស់យើងធ្វើដំណើរទៅកាន់សាលារៀនបានកាន់តែងាយស្រួល ម្យ៉ាងទៀតផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទីលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

   

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនចាប់ពីទីប្រជុំជន រហូតដល់ជនបទ ហើយផ្លូវបេតុងដែលកើតឡើងនៅទីនេះបានមកពីកត្តាសុខសន្តិភាពនេះ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ជូនកូនចៅចូលសាលារៀនឱ្យបានគ្រប់គ្នា ព្រោះនៅខេត្តព្រះសីហនុត្រូវការកម្លាំងពលកម្មជាច្រើនបំរើការងារនៅតាមរោងចក្រ សហគ្រាស ទាមទារឱ្យកូនចៅរបស់យើងមានចំណេះដឹង ជំនាញ និងសមត្ថភាពបំរើការងារ និងទទួលបានប្រាក់ខែកាន់តែច្រើនជួយបង្កើនជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ។

  

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តលោកអភិបាលក្រុង និងអាជ្ញាធរដែលបានយល់ពីសុខទុក្ខរបស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដីមកជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ទីប្រជុំជននានាក្នុងខេត្តព្រះសីហនុ៕


ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior