logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំ​ខេត្តក្រចេះ​ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
40
21-May-2026
Sub-nation news
Link

ខេត្តក្រចេះ​៖​ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការដៃគូរអភិវឌ្ឍសេដ្ឋកិច្ច ព្រំដែន រវាងប្រទេសទាំងពីដែលជាប្រទេសមានសម្ព័ន្ធមិត្ត នៅសាលប្រជុំកាំពីសាលាខេត្តក្រចេះ។


ក្នុងកិច្ចប្រជុំបានពិភាក្សាគ្នា ស្វែងយល់ទៅលើស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្តដែល​មានសក្តានុពល ក្នុងការវិនិយោគ ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមក្នុងវិស័យកសិ-ឧស្សាហកម្ម សំដៅបង្កើតការងារ និងប្រាក់កំរ៉ៃដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ។ ជាពិសេសការសម្រួលដល់ដំណើរការនាំចេញនិងនាំចូល នូវទំនិញ-ផលិតផលកសិកម្ម-កសិឧស្សាហ៍កម្មនានា-ការចូលមកដាក់ទុនវិនិយោគ របស់ក្រុមហ៊ុនវិនិយោគិននានា-ការពិនិត្យព្យាបាល-ការចូលមកស្នាក់នៅ និងការប្រកបមុខរបរ រួមទាំងការសិក្សារបស់កូនចៅប្រជាជនទាំងពីរផងដែរ ។


ដោយផ្អែកលើចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តែត្រូវបានពង្រឹង និងពង្រីក បានធ្វើឱ្យខេត្តក្រចេះ និងក្រុងដុងណាយ សម្រេចបាននូវកិច្ចសហប្រតិបត្តិការបានយ៉ាងរឹងមាំ ដោយបានចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តក្រចេះ និងគណៈកម្មាធិការប្រជាជនក្រុងដុង​ណាយ ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យរវាងភាគីទាំងពីរដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសការបោះបង្គោលព្រំដែនរវាងខេត្តក្រចេះ និងក្រុងណាយ សម្រចបាន១០០% បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យថែរក្សាបង្គោលព្រំដែនបានល្អ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានទទួល​យកនូវសំណើមួយចំនួនពីប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបញ្ចាក់ថានិងបន្តពិនិត្យកែសម្រួលឲ្យកាន់តែស៊ីជម្រៅទៅនិងនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងបង្កើតនូវក្រុមការងារគណៈកម្មាធិការមួយដោយមានស្នងការរដ្ឋាននគរបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សាទៅលើចំនុចទាំងអស់នេះឲ្យកាន់តែឆាប់រហ័ស​ ៕


ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior