logo
Header Logo
News Detail
thumbnail
ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចូលរួមដឹកនាំប្រជាពលរដ្ឋ សិស្សនិស្សិត ចុះទស្សនៈកិច្ចសិក្សា តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
59
07-Sep-2024
Sub-nation news
Link

រដ្ឋបាលខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូ និងបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិត ចុះទស្សនៈកិច្ចសិក្សា តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ដំណើរទស្សនៈកិច្ចសិក្សា របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ គឺដើម្បីឱ្យបងប្អូនបានឃើញការអភិវឌ្ឍ នៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


ខណៈដំណើរនេះ មានរយៈពេល១ថ្ងៃពេញ ដោយមានសមាជិកជាង២០០នាក់ បានមកដល់ទីតាំងបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ 


សូមជម្រាបថា ដំណើរទស្សនៈកិច្ចសិក្សានេះ ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។


សម្រាប់កម្មវិធីនេះ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ៕


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior