logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវរៀបចំបើកការដ្ឋានជួសជុលស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់DBST ប្រវែង២៥០០ម៉ែត្រឆ្លងកាត់ស្រុកព្រៃកប្បាសនិងស្រុកអង្គរបូរី
216
25-Feb-2025
Sub-nation news
Link

ខេត្តតាកែវ៖  នាព្រឹកថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST មួយខ្សែទទឹង៧ម៉ែត្រប្រវែង២៥០០ម៉ែត្រចាប់ពីភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស រហូតដល់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

ថ្លែងក្នុងពិធីបើកការដ្ឋាននាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាផ្លូវគ្រប់ប្រភេទដែលស្ថាបនាឡើងដោយអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធឱ្យបានល្អ ធានាបាននូវគុណភាពនិងប្រើបានយូរហើយក្នុងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋសូមកុំសាងសង់សំណង់ផ្សេងៗ រំលោភដីចំណីផ្លូវនិងកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ដើម្បីភូមិឃុំយើងស្អាតមានផ្លូវល្អសម្រាប់ធ្វើដំណើរបានងាយស្រួលហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយផ្លូវមួយខ្សែនេះនិងបម្រើផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋដឹកកសិផលយកទៅលក់លើទីផ្សារបានឆាប់រហ័សនិងងាយស្រួលផងដែរ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយជាមួយនឹងសមទ្ធិផលថ្មីដោយទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ២៥០០ម៉ែត្រ សម្រាប់សម្រួលដល់ពួកគាត់បានធ្វើដំណើរកាន់តែមានភាពងាយស្រួលជាងមុន។


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior