logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទូទៅរបស់ក្រុមការងារ HOTLINE SCAM ២៤/៧ នៃអគ្គស្នងការនគរបាលជាតិ
481
03-Feb-2025
National news
Link

ទីស្ដីការក្រសួងមហា៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទូទៅរបស់ក្រុមការងារ HOTLINE SCAM ២៤/៧ នៃអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមលោកស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាច្រើនរូបទៀតផងដែរ។ 


បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍លទ្ធផលការងារស្តីពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ របស់បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធបទល្មើសឆបោក បទល្មើសឆបោកបច្ចេកវិទ្យា និងវិធីសាស្រ្តឆបោក ផលប៉ះពាល់នៃការឆបោកបច្ចេកវិទ្យាចំណុចសម្គាល់នៃការឆបោកបច្ចេកវិទ្យា និងវិធីសាស្រ្តក្នុងការទប់ស្កាត់ពីការឆបោក រួចមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅអគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើបទបង្ហាញ ស្តីពីការវិវត្តន៍ នៃបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្នចំនួន៣ចំណុចដូចខាងក្រោម៖

១-បដិវត្តឧស្សាហកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា

២-បញ្ញាសិប្បនិមិ្មត AI 

៣-ការវិវត្តន៍ នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ក្រុមការងារ HOTLINE SCAM ២៤/៧ ត្រូវសហការត្រួតពិនិត្យ ជំរុញ តាមដាន សម្របសម្រួល និងសហការក្នុងការអនុវត្តន៍ការងារទាក់ទងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ ដើម្បីមានវិធានការស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។ ជាពិសេសត្រូវសហការជាមួយស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ត្រួតពិនិត្យ ក្តាប់ ព័ត៌មាន និងសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ ស្របតាមនីតិវិធីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior