logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងត្រៀមប្រារព្ធពិធីចាប់ត្រីបែបបុរាណនៅបឹងត្រពាំងក្រម
245
24-Jan-2025
Sub-nation news
Link

ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត  និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ពិសេសក្នុងឱកាសប្រារព្ធពិធីចាប់ត្រីបែបបុរាណនៅបឹងត្រពាំងក្រម នៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។


ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។


ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំបានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើសទន្ទ្រានដីព្រៃ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នេសាទត្រីខុសច្បាប់ ពិសេសល្បែងស៊ីសងតាមអនឡាញ ឱ្យខានតែបាន ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។


ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។


ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ទីរ/អង្គភាព អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ សូមជួយផ្សព្វផ្សាយជូនដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និង បងប្អូនអាជីវករ សូមចូលរួមអោយបានច្រើនកុះករ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយប្រើប្រាស់ ឧបករណ៍តាមបែបបុរាណសម្រាប់ចាប់ត្រី រួមមាន អង្រុត ឈ្នាង ត្រក ក្លុះ ក្រៅពីឧបករណ៍ទាំងនេះមិនអនុញ្ញាតឡើយ។ 


សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ៕


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior