logo
Header Logo
News Detail
thumbnail
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយឆ្មាំទន្លេ អភិរក្សសត្វផ្សោត និងក្រុមអភិរក្សត្រីពូជ
42
10-May-2025
Sub-nation news
Link

ខេត្តស្ទឹងត្រែង៖ នាឱកាសចុះសួរសុខទុក្ខសំណេះសំណាល នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានការអមដំណើរពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងពាំនាំនូវគ្រឿងឧបភោគ បរិភោគ អាវការពារ និងប្រេងសាំងចំនួន១៨០លីត្រ  សំរាប់បំរើការ និងជូនដល់បងប្អូនឆ្មាំទន្លេ ជាក្រុមអភិរក្សសត្វផ្សោត និងត្រីមេពូជ។ 


ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលស្ទឹងត្រែង ក្នុងពិធីសំណេះសំណាលលើកទឹកចិត្ត គឺបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពី «រដូវបិទនេសាទ ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង» ដល់បងប្អូនឆ្មាំទន្លេអភិរក្សសត្វផ្សោត និងក្រុមអភិរក្សត្រីមេពូជ ដែលអញ្ជើញមកពីសហគមន៍នេសាទ ចំនួន១២ នៅស្រុកសៀមបូក។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ថា៖ បច្ចុប្បន្ន បងប្អូនឆ្មាំទន្លេអភិរក្សសត្វផ្សោត និងក្រុមអភិរក្សត្រីមេពូជ បានសហការជាមួយរដ្ឋបាលជលផលយ៉ាងស្វិតស្វាញ មិនមានប្រាក់ខែ រឺប្រាក់ឧបត្តម្ភ ឡើយ ដើម្បទប់ស្កាត់នូវបទល្មើស និងការនេសាទខុសច្បាប់ និងជួយអភិរក្សទៅលើសត្វផ្សោត និងត្រីមេពូជ ដើម្បីថែរក្សាធនធានធម្មជាតិទាំងនោះ។ ស្របពេលឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានផ្សព្វផ្សាយដល់សហគមន៍ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋចូលរួមចំណែក អភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ។ 


ឯកឧត្តមបានមានប្រសាសន៍រំលឹកថា៖ នៅពេលបានចុះពិនិត្យការបំពេញការងារប្រចាំថ្ងៃនៅ សាលាឃុំស្រែក្រសាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្រែក្រសាំង សាលាឃុំកោះសំពាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះសំពាយ នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់បន្ថែមពីការបំពេញការងារបម្រើសេវារដ្ឋបាលសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កំលាំងនគរបាលប៉ុស្តិ៍ ត្រូវរួមចំណែក អនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីរដូវបិទនេសាទ ពីព្រោះនៅក្នុងរដូវបើកនេសាទកន្លងមក ដោយសារភាពតឹងតែង និងការអនុវត្តច្បាប់បានល្អ ធ្វើឱ្យទិន្នផលត្រីកើនឡើងគួរឱ្យកត់សម្គាល់ ។នៅពេលទិន្នផលត្រីកើនឡើង ធ្វើឱ្យប្រជាជនសប្បាយចិត្ត ដែលបានប្រមូលផលទាំងនោះយកលក់ក្នុងទីផ្សារ និងខ្លះទៀតធ្វើផ្អក់ ប្រហុក ដែលទាំងនេះជាសមិទ្ធផល របស់កំលាំងសមត្ថកិច្ច និងអង្គភាពជំនាញ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចរដ្ឋបាលជលផលស្ទឹងត្រែង ធ្វើលើកិច្ចការងារនេះបានល្អប្រសើរ នាំមកនូវទិន្នផលត្រីកើនឡើង។


គូសបញ្ជក់ថា រយៈពេល៤ខែដើមឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងស្ថាប័នពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ក៏ដូចជាធនធានជលផលផ្សេងៗ ទទួលបានលទ្ធផល ដកហូតមង ដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ១ម៉ឺន១៤៥ម៉ែត្រ ដកហូតសន្ទូចរនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៨ពាន់២៩៤ផ្លែ បានបង្កសំណុំរឿងបញ្ជូនទៅតុលាការ និងរឹបអូសវត្ថុតាងបំរើបទល្មើសជាច្រើនទៀត៕


ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior