

សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលផែនការងារសេនាធិការ បានអញ្ជើញចូលរួមជាមួយ លោកឧត្តមសេនីយ៍ត្រី អេម សារ៉ាវុធ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានក្រុមការងារទី១ តំណាង លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់។
កិច្ចប្រជុំនេះផងដែរមានការចូលរួមពី ប្រតិភូអម លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









