logo
Header Logo
News Detail
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល
312
29-Nov-2024
Sub-nation news
Link

ប៉ៃលិន៖  លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ។


យោងតាមដីការរបស់រដ្ឋបាលខេត្តប៉ៃលិន អានដោយលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋបាលខេត្ត លេខ០២៧/២៤ ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ច លោកវេជ្ជបណ្ឌិត កឹម សំណាងអត្តលេខ១៨៥០២០០៤៦៦ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនឱ្យមកកាន់មុខតំណែងជាប្រធានការិយាល័យ និយ័តកម្មសុខាភិបាល លោកវេជ្ជបណ្ឌិត លី  មករា អត្តលេខ១៧៧០២០០២២៥ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងដីកាលេខលេខ០២៨/២៤ ដក.តត ស្តីពីការបញ្ចប់ភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីរាជការ លោក ង៉ុច សេងធួន អត្តលេខ ១៨៥០២០០១២២ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ បញ្ចប់ភារកិច្ចពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រី បម្រើការងារនៅមន្ទីរពេទ្យបង្អែក លោកស្រី ហ៊ឹម សានិត អត្តលេខ២៧៧១២០០០១២ ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត។


បន្ទាប់ពីមន្ត្រីរាជការ ដែលទើបទទួលមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ និងបានជំរុញដល់មន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ចំណេះជំនាញគ្រូពេទ្យខ្មែរយើង មានការរីកចម្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ ហើយធនធានមនុស្សក៏មានកាន់តែច្រើនឡើង និងមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ សង្កាត់ក៏មានច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ឱ្យបានសមរម្យ រួសរាយរាក់ទាក់និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior