logo
Header Logo
News Detail
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោមមកគង់លើបុសប្បុកនិងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
50
16-Apr-2026
Sub-nation news
Link

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣  ជាថ្ងៃវារៈឡើងស័ក្ដនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោមមកគង់លើបុសប្បុកនិងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា បន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន ខណៈពិធីនេះ ត្រូវបានចាត់ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយក មកវិញ នូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ ។


សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ព្រមទាំងបានរៀបចំជាច្រើនកន្លែងទៀតដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសមានភាពសប្បាយរីករាយ ថែមទៀត។


គួរបញ្ជាក់ថា៖ការចូលរួមពីមហាជនប្រពលរដ្ឋពិសេសយវជនដ៏ច្រើនលើសលប់ខុសពីគម្រោងគ្រោងអ្នកចូលរួមជាង២០០០នាក់តែនេះលើសដល់រាប់ពាន់នាក់បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅវត្តភ្នំនេះបានបង្ហាញឲ្យឃើញពីការគាំទ្រ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាការចង់ឃើញនិងការរៀបចំផ្សេងៗ នៅវត្តភ្នំ។ខណៈអាជ្ញាធរភ្នំពេញ ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺរៀបចំ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរយៈពេល៣ថ្ងៃនេះ គឺប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដីរបស់យើង៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior