ខេត្តកំពង់ធំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបណ្តុះបណ្តាលស្ដីពីមុខជំនាញ DNA ដល់កងកម្លាំងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញ នេះឡើង ដើម្បីពង្រីកចំណេះដឹងពង្រឹងសមត្ថភាពជំនាញ បច្ចេកទេស បទពិសោធន៍ថ្មីៗ ដល់កងកម្លាំង ឲ្យកាន់តែល្អប្រសើរ ខ្លាំងក្លាបន្ថែមទៀត សម្រាប់អនុវត្ត តួនាទីភារកិច្ច ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ អង្គភាព និងប្រទេសជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណ ចំពោះលោកគ្រូឧទ្ទេសនាម និងអរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការ ដែលបានចាត់ចែងរៀបចំទីកន្លែង បង្កបរិយាកាសល្អ ដល់ក្រុមការងារបង្ហាត់បង្រៀនដោយដំណើរការមានភាពរលូន ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ។
ឯកឧត្តម អគ្គស្នងការរង បានដាក់គោលការណ៍ ទាំង ១០ ចំណុច ដល់មន្ត្រីជំនាញ យកទៅអនុវត្តន៍ ឲ្យបានត្រឹមត្រូវ÷ ១.ថែរក្សាតម្កល់ឯកសារ មេរៀន ដែលថ្នាក់ដឹកនាំប្រគល់ជូន យកទៅទុកក្នុងអង្គភាព ស្នងការដ្ឋាននគរបាលខេត្ត
២.យកជំនាញ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់,
៣.បន្តផ្សព្វផ្សាយបណ្តុះបណ្តាល ដល់មន្ត្រីក្រោមឱវាទ,
៤.ករណីមានបទល្មើសកើតឡើង ចាំបាច់ត្រូវមានមន្ត្រីនគរបាលបច្ចេកទេសកោសល្យវិច័យ ចូលរួមនៅទីកន្លែងកើតហេតុ,
៥.ករណីមានមនុស្សស្លាប់ ដែលពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវអនុវត្តតាមវិធានជំនាញ (DNA),
៦.ពាក់ព័ន្ធការងារថតរូប,
៧.គ្រប់ទីកន្លែងកើតហេតុ ត្រូវអនុវត្តតាមវិធានការជំនាញ, ៨.មន្ត្រីនគរបាលបច្ចេកទេស ត្រូវយករបាយការណ៍ ឯកសារកោសលវិច័យ រក្សាទុកដាក់ឲ្យបានត្រឹមត្រូវ,
៩.រាល់វត្ថុតាង នៅទីកន្លែងកើតហេតុ ត្រូវប្រមូល វេចខ្ចប់ ដឹកជញ្ជូនយកមករក្សាទុកស្របតាមគោលការជំនាញ,
១០.នាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ត្រ ត្រូវចុះត្រួតពិនិត្យលើការងារកសាងឯកសារជំនាញ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមកម្មវិធី ដែលបានកំណត់ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ