logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»
1K
18-Mar-2025
National news
Link

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមមកពីឯកឧត្តម លោកជំទាវ តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ព្រមជាមួយដៃគូអភិវឌ្ឍន៍ រួមជាមួយ ការចូលរួមតាមប្រព័ន្ធ (Zoom) ផងដែរ។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានមានប្រសាសន៍ថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន​​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ត្រូវបានរៀបចំឡើងក្រោម​គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្អែកតាមគំនិតផ្តួចផ្តើមនេះ គ.ជ.អ.ប. បានរៀបចំឯកសារ​ទស្សនទានសម្រាប់ការរៀបចំវេទិកានេះ ហើយក៏ទទួលបានការឯកភាពពីសម្ដេចមហាធិបតីនាយករដ្ឋមន្រ្តី តាមសេចក្ដីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ផ្អែកតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំស្តីពីដំណើរ​ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមថា វេទិកានេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។


គួរបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់ផ្នែកអភិបាលកិច្ច ដែលផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព និងគោលការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងការបែងចែកមុខងារឱ្យ បានច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈម ការឆ្លើយតបទៅនឹងតម្រូវការនានា របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។ ជាមួយគ្នាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានចាប់ផ្តើមអនុវត្តដំណាក់កាលដំបូងជាប្រវត្តិសាស្ត្រ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។


ផ្អែកលើភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានសម្រេច ពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត តាមរយៈការរៀបចំក្របខ័ណ្ឌ យុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (២០០៥) ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨) ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាឆ្នាំ២០០៩។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដែលមានភាពស្មុគស្មាញ ប៉ុន្តែជាកំណែទម្រង់ដែលមានផលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយសារកំណែទម្រង់នេះតម្រូវឱ្យមានការផ្ទេរ និងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋតាមមូលដ្ឋាននានា សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior