

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាង ឯកឧត្ដមអភិបាលខេត្ត លោក ជា សុខរិទ្ធិ អភិបាលរង ទទួល បន្ទុក ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធខេត្តភូមិភាគ៦ លោកប្រធានពន្ធនាគារខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ការផ្ដល់សេវាសាធារណៈ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកអភិបាលក្រុង-ស្រុក លោកនាយកប្រធានអង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងអ្នកពាក់ព័ន្ធសរុបចំនួន ៦៥នាក់ ស្ត្រីចំនួន០៥នាក់៕










