logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងអនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស
307
18-Apr-2025
National news
Link

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២៖ ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។


សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។​ សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំឱ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោ​ អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាល ដោយត្រូវគិតគូឱ្យបានល្អិតល្អត់លើអាកាសធាតុ និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយ​ ដើម្បីអនុវត្តដូចៗគ្នា។  


ដោយឡែក សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់មន្រ្តីនគរបាលជាតិកម្ពុជា ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស មានគោលបំណងកំណត់អំពីគោលការណ៍ និងនីតិវិធីនៃការដាក់មន្រ្តីនគរបាលជាតិកម្ពុជាឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស ដែលបាត់សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្ដិ ឬថ្នាក់ និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍ ដើម្បីធានានិន្តរភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ អនុក្រឹត្យនេះមាន៥ជំពូក និង១៥មាត្រា ចែងអំពី បទប្បញត្តិទូទៅ ភាពទំនេរគ្មានប្រាក់បៀវត្ស ភាពទំនេរគ្មានបៀវត្សតាមពាក្យសុំ លក្ខខណ្ឌនៃការចាប់ផ្ដើមឈប់ និងការចូលបម្រើការវិញ និងអវសាន្តប្បញ្ញត្តិ។ 


ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស សម្របសម្រួលជាមួយក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួលចំណុចមួយចំនួនដែលផ្ដល់ធាតុចូលដោយអង្គប្រជុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យពន្លឿនការរៀបចំសេចក្ដីព្រាងអនុក្រឹត្យទាំងពីរនេះ ដើម្បីគោរពផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior