ទីស្ដីការក្រសួងមហាផ្ទៃ : នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តម លោកជំទាវ អគ្គនាយករង ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប។
ដោយៈ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ