logo
Header Logo
News Detail
thumbnail
ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
40
17-Jul-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបផងដែរ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានបន្តលើកឡើងថាដែរថា ដោយឆ្នាំនេះកម្ពុជាមានកិត្តិយសក្នុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ដែលបានប្រារព្ធនៅខេត្តសៀមរាបប្រកបដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។


ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំឱ្យគ្រប់នាយកដ្ឋាន ធ្វើការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់បម្រើដល់ការងារជំនាញ និងសម្រាប់ជាឯកសារគោលដល់មន្ត្រីបន្តវេនអាចស្វែងយល់ពីរបៀបរបបការងារ។

បន្ថែមលេីនោះ ឯកឧត្តម អគ្គនាយក បានបន្តណែនាំឱ្យសហការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ចគ្រប់គ្រងច្រកទ្វារព្រំដែន ទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត គ្រៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃកោតសរសេីរលេីរបាយការណ៍ ជាពិសេសប្រសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក។


ជាមួយគ្នានេះដែរ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក និងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានដោយជោគជ័យតាមទិសដៅដែលបានដាក់ចេញ ក៏ដូចជាគោលការណ៍នានាដែលក្រសួងមហាផ្ទៃប្រគល់ជូន។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior