logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការអនុត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
49
26-Nov-2021
Sub-nation news
Link

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការអនុត្តន៍ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តមណ្ឌលគិរី និង លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ អត្រានៃការគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរអោយកត់សម្គាល់ ដោយសារមានការរិតត្បិតក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តថា បើទោះជាការគ្រោះថ្នាក់ចរារចរណ៍ មានការថយចុះក៏ដោយ ក៏មន្ត្រីអនុវត្តន៍ច្បាប់ត្រូវតែបន្តការខិតខំពង្រឹងនូវវិធានការច្បាប់អោយបានម៉ឺងម៉ាត់ដើម្បីធានាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍អោយកាន់តែមានកំរិតទាប ត្រូវពង្រឹងការសម្របសម្រួលបញ្ហាគ្រោះថ្នាក់ចរាចរណ៍អោយបានសមស្រប និងត្រឹមត្រូវច្បាស់លាស់ ចៀសវាងការដោះស្រាយនោះធ្វើអោយមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យផ្លូវក្នុងទីប្រជុំជនដើម្បីកំណត់ការប្រើប្រាស់ល្បឿនរថយន្ត ពិនិត្យលើលក្ខណៈបច្ចេកទេសមធ្យោបាយយានយន្ត មិនត្រូវអនុញ្ញាតរថយន្តដឹកទំនិញធុនធំចូលក្នុងក្រុងពេលថ្ងៃនោះទេ ត្រូវបន្តផ្សព្វផ្សាយដល់អ្នកបើកបរមធ្យោបាយគ្រប់ប្រភេទអោយគោរពច្បាប់ចរាចរណ៍ ដូចជា ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់អោយបានត្រឹមត្រូវ ត្រួតពិនិត្យមធ្យោបាយយានជំនិះរបស់ខ្លួនអោយបានត្រឹមត្រូវមុននឹងធ្វើដំណើរ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ពិសេស អភិបាលក្រុង ស្រុក ត្រូវពិនិត្យទៅលើយានដ្ឋានទាំងអស់ នឹងឲ្យពួកគាត់រកទីតាំងបើកយានដ្ឋានឲ្យបានសមស្រប ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់លើចំណីផ្លូវសាធារណៈ និងបង្កឲ្យមានការកក់ស្ទះចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior