logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ
49
03-Dec-2021
Sub-nation news
Link

នៅរសៀលថ្ងៃព្រហស្បតិ៍ទី២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ប៉ៃលិន ចូលរួមប្រជុំពិភាក្សាការដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការរវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម សុថេ ថងយ៊ាំ អភិបាលខេត្ត ច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីភាគីនៃប្រទេសថៃ គណៈប្រតិភូមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ដែលមាន ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ដល់ពលករ ដែលត្រូវចូលធ្វើការនៅក្នុង ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែន ទទួលពលករដែលនៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ។

ដោយឡែកចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចាត្តាឡីស័ក ហើយពលករទាំងនោះត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior